យុវជន លឹម ពិសិដ្ឋ (LIM PISETH) បានកើតនៅថ្ងៃទី ១៧ កុម្ភៈ ១៩៩៤ នៅភូមិក្រឡែងកើត ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ។ បច្ចុប្បន្នជានិសិ្សតកំពុងសិក្សាផ្នែកអក្សរសាស្រ្តអង់គ្លេស នៅ
សាកលវិទ្យាល័យ វេស្ទើន និងកំពុងសិក្សាផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ចុងឆ្នាំ២០១៣ ពិសិដ្ឋបានចាប់ផ្តើមពុម្ពអក្សរយូនីកូដ ក្នុងគោលបំណងចង់ឲ្យពុម្ពអក្សរខ្មែររីកសុះសាយ
មានគ្រប់បែបគ្រប់ម៉ូត ក្នុងការសរសេរ និងការរចនាទូទៅ គាត់ចាត់ទុកជាការកំសាន្តមួយ បំបាត់ការអផ្សុក នៅពេលទំនេរ ហើយចង់បង្កើតអ្វីមួួយទុកជាស្នាដៃ សម្រាប់មនុស្សជំនាន់ក្រោយ ។ ការសិក្សារអំពីការរចនាពុម្ពអក្សរខ្មែរនេះ គឺ លោក ឡឹក ជំនោរ លោក នៅ សំណាង លោក គឹម សេងសុភាព និងឯកសារដែលចែកចាយនៅលើយូធូប បណ្ដាញសង្គម និងប្លុកមួយចំនួន ។