យុវជន ឆូយ ប៊ុនសុខហេង និងស្នាដៃ


     យុវជន ឆូយ ប៊ុនសុខហេង  បានកើតនៅភូមិអណ្តូងចេញ ឃុំស្វាប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង លោកបានធំដឹងក្តី និងសិក្សា នៅក្រុងប៉ោយប៉ែត (បន្ទាយមានជ័យ) ។ បច្ចុប្បន្នជានិសិ្សតកំពុងសិក្សា
ផ្នែកអក្សរសាស្រ្តអង់គ្លេស នៅវិទ្យាស្ថានមួយ និងកំពុងបំរើការងារជួសជុលទូរស័ព្ទ
ផ្នែកSofware នៅច្បារអំពៅ រាជធានីភ្នំពេញ ។  សុខហេងបានចាប់ផ្តើមចូលចិត្ត និងស្រឡាញ់ការ
រចនាពុម្ពអក្សរខ្មែរ តាំងពីនៅគាត់ខេត្តម្លេះ ប៉ុន្តែមិនចេះតិចនិចក្នុងបង្កើតអក្សរលើកុំព្យូទ័រសោះឡើយ ។
    នៅពាក់កណ្តាលឆ្នាំ២០១៣ គាត់ទទួលបានអាហារូបករណ៍ មកសិក្សារនៅភ្នំពេញ ក៏បានឆ្លៀតរៀនគូរ ម៉ូដអក្សរជាមួួយ យុវជន នៅ សំណាង តាមហាងការហ្វែ និង ចុងឆ្នាំ ក៏បានជួបលោក ឡឹក ជំនោរ បានទទួលការចែករំលែកចំណេះដឹង សិក្សារអំពីតួពុម្ពអក្សរ និងរៀនធ្វើលើកុំព្យូទ័រម្តង ...  ដោយមានការខិតខំស្វែងរកបន្ថែមជាមួយអត្តបទចាស់ថ្មីអំពីម៉ូដ និងតួអក្សរខ្មែរ តាមប្រពន្ធ័អ៊ីនថើណែត និងបណ្តាញសង្គម ...។ 
     សុខហេងថា ការបង្កើតពុម្ពអក្សរខ្មែរ មួយតួក្នុងមួយថ្ងៃប្រៀបដូចជាការលេងហ្គេមកំសាន្តមួយប៉ុណ្ណោះ 
គាត់សង្ឃឹមថា ការរចនារបស់គាត់និង ក្រុមរបស់លើបញ្តាញសង្គមហ្វេសប៊ុក ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ពិតជាជួយផ្សព្វផ្សាយ និងលើកកម្ពស់សិល្បៈអក្សរសាស្ត្រខ្មែរមួយចំណែក ផង ។