យុវជន ទេព សុវិចិត្រ និងពុម្ពអក្សរ

 
        យុវជន ទេព សុវិចិត្រ  កើតនៅទីក្រុងភ្នំពេញហើយបច្ចុប្បន្ននេះជានិស្សិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ
នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។រាល់ថ្ងៃជានិស្សិតនិងជាបុគ្គលិកក្រៅម៉ោងនៅអង្គការក្នុងស្រុកមួយ ។
       សុវិចិត្រ បានចាប់ផ្ដើមការធ្វើពុម្ពអក្សរនៅពាក់កណ្ដាលឆ្នាំ២០១១ ដោយមានការសាកសួរមួយចំនួនពីលោក ដាញ់ ហុង និងសិក្សាស្រាវជ្រាវដោយខ្លួនឯង។ សុវិចិត្រ គិតថាការបង្កើតពុម្ពអក្សរយ៉ាងហោចណាស់អាចចូលរួមចំណែកតូចមួយក្នុងការផ្សព្វផ្សាយអក្សរខ្មែរនៅក្នុងប្រព័ន្ធឌីជីថល និងធ្វើឲ្យអក្សរខ្មែរមានភាពសំបូរបែបសម្រាប់ការប្រើប្រាស់ទូទៅ ។